ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលរៀបចំដោយមន្ទីរវប្បធម៌វិចិត្រសល្បៈខេត្ត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលរៀបចំដោយមន្ទីរវប្បធម៌វិចិត្រសល្បៈខេត្ត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ទិវាវប្បធម៌ជាតិនេះ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក. ខេត្ត យុវជនកាយឫទ្ធិខេត្ត យុវជនកាកបាទក្រហមខេត្ត និងសិស្សានុ សិស្សយ៉ាងច្រើនកុះករ ។