ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បើកកិច្ចប្រជុំ បែងចែកភារកិច្ចចាត់តាំងមធ្យោបាយ ដឹកជញ្ជូន ពលករចំណាកស្រុក ធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ បែងចែកភារកិច្ចដល់ថ្នាក់ ដឹកនាំ និងក្រុមការងារប្រចាំការ ដើម្បីគ្រប់គ្រងការពារសន្តិសុខ សុវត្ថិភាព និង ចូលរួមចាត់តាំងមធ្យោបាយ ដឹកជញ្ជូន ពលករចំណាកស្រុកដែលត្រូវបានដឹកជញ្ជូនពីទីតាំងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ មកកាន់មណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តកំពង់ធំ។

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ បែងចែកភារកិច្ចដល់ថ្នាក់ ដឹកនាំ  និងក្រុមការងារប្រចាំការ  ដើម្បីគ្រប់គ្រងការពារសន្តិសុខ សុវត្ថិភាព  និង ចូលរួមចាត់តាំងមធ្យោបាយ ដឹកជញ្ជូន ពលករចំណាកស្រុកដែលត្រូវបានដឹកជញ្ជូនពីទីតាំងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ  មកកាន់មណ្ឌលធ្វើចត្តាឡីស័ក  នៅខេត្តកំពង់ធំ។

Leave a Reply