ក្រសួងប្រកាសសូមកុំចេញពីផ្ទះបើមិនចាំបាច់ ផ្អាកការជួបជុំផឹកស៊ី ពិធីមង្គលការ គ្រប់កម្មវិធីទាំងអស់

ដោយសភាពការណ៍នៃការឆ្លងវីរុសកូវីដ-១៩ មានលក្ខណៈរាតត្បាតឆ្លងច្រើនកន្លែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញការណែនាំដ៏ខ្ពង់ខ្ពស់តាមសារសំឡេងរួចហើយនាវេលា ម៉ោង២១:១០នាទីនៃយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។

ដោយសភាពការណ៍នៃការឆ្លងវីរុសកូវីដ-១៩ មានលក្ខណៈរាតត្បាតឆ្លងច្រើនកន្លែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញការណែនាំដ៏ខ្ពង់ខ្ពស់តាមសារសំឡេងរួចហើយនាវេលា ម៉ោង២១:១០នាទីនៃយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។

ក្រសួង មានសង្ឃឹម យ៉ាងមុតមាំលើការសហការអនុវត្តន៍វិធានការសុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលមានការប៉ះពាល់ ឬមាន ទំនាក់ទំនងទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតាមទីតាំងនានា ដោយអនុវត្តន៍កិច្ចការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ឱ្យអនុវត្តន៍រួចហើយនូវវិធានការការពារ (ពាក់ម៉ាស់លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គល មួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងដែលមានមនុស្សកុះករកកកុញច្រើន កុំទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នាធ្វើគាវរកិច្ច គ្នា ជាដើម) ដែលចាំបាច់នៅពេលនេះ ត្រូវតែអនុវត្តន៍ឱ្យបានគ្រប់គ្នាៗ ដោយមិនមានការធ្វេសប្រហែសឡើយ។
  • ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ សម្រាប់អ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័ក នៅតាមទី កន្លែងចត្តាឡីស័កក្តី ឬនៅតាមផ្ទះសម្បែងរបស់ខ្លួន។
  • ត្រូវចូលរួមធ្វើតេស្តវិភាគរកវីរុសកូវីដ-១៩ ប្រសិនបើសង្ស័យថាមានការប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬមានរោគសញ្ញា សង្ស័យជំងឺកូវីដ-១៩ ឬមានជំងឺផ្តាសាយដែលសង្ស័យ និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ។
  • ត្រូវគ្រប់គ្រងកូនចៅនៅតាមគ្រួសារនីមួយៗឱ្យបានហ្មត់ចត់ជាទីបំផុត ដោយឱ្យនៅផ្ទះ។ សម្រាប់មនុស្សពេញវ័យ ប្រសិនបើមិនមានការចាំបាច់ ត្រូវនៅផ្ទះ ត្រូវផ្អាក ឬពន្យាពេល នូវរាល់ការជួបជុំ ឬការប្រមូលផ្ដុំស៊ីផឹកដែលមានការ ជួបជុំគ្នាច្រើន ដូចជាពិធីរៀបអាពាពិពារហ៍ ពីធីឡើងផ្ទះ ឬពិធីជួបជុំគ្នាច្រើន និងចាំបាច់ត្រូវតែអនុវត្តន៍នូវវិធានការ ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចកាត់បន្ថយបានជាអតិប្បរិមានូវហានិភ័យនៃការចម្លងបន្តគ្នា ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន។

សូមមើលសេចក្តីប្រកាសព័ត៌មានដូចខាងក្រោមនេះ​៖

Leave a Reply