ឯកឧត្ដម ប្រាក់ សុខុន ណែនាំនិងចេញវិធានការមួយចំនួន សម្រាប់មន្រ្តីរាជការក្រសួងការបរទេស

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំ និងដាក់ចេញនូវវិធានការចាំបាច់មួយចំនួន សម្រាប់មន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិ​ការ​ណ៍សហគមន៍២០កុម្ភៈ»។

 (ភ្នំពេញ)៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំ និងដាក់ចេញនូវវិធានការចាំបាច់មួយចំនួន សម្រាប់មន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិ​ការ​ណ៍សហគមន៍២០កុម្ភៈ»។

ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងការបរទេសកម្ពុជា បានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ និងដើម្បីធានាបានជាអតិបរមានូវសុវត្ថិភាពរួមរបស់មន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖

– កំណត់ជាអប្បបរមានូវចំនួនមន្រ្តីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង

– អនុញ្ញាត និងចាត់ចែងឱ្យមន្រ្តីធ្វើការនៅផ្ទះរៀងៗខ្លួន

– ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ» និង «៣កុំ»។

– ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ (Online) បើចាំបាច់។

– បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល។

– មន្រ្តីទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានជាប់ជាប្រចាំគ្រប់ពេលចេញ-ចូល និងបំពេញភារកិច្ចនៅក្នុងក្រសួង

– គ្រប់ច្រកចេញ-ចូលក្រសួង ត្រូវវាស់កំដៅឱ្យបានត្រឹមត្រូវនិងជាប់ជាប្រចាំ និង

– ក្នុងករណីសង្ស័យ ឬមានសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬប្រញ៉ាប់ទាក់ទងទៅលេខ ១១៥ ៕

Leave a Reply