នាព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីតាំងវត្តវិហារទន្ទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ។








