សម្តេច ម៉ែន សំអន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា មានលេខរៀងទី ១ គឺដើម្បីអនាគតកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី៥  ដែលមានសមាជិកចូលរួម ជាង ១.០០០នាក់ មកពីក្រុងស្រុកទាំង ៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី៥  ដែលមានសមាជិកចូលរួម ជាង ១.០០០នាក់ មកពីក្រុងស្រុកទាំង ៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនេះ សម្តេចអនុប្រធានគណបក្ស ថ្លែងអំណរគុណដល់គណៈកម្មាធិការ គណបក្សខេត្ត គណបក្សក្រុង-ស្រុក លោក លោកស្រី ក្រុមប្រឹក្សា សង្កាត់នៅទូទាំងខេត្តស្វាយរៀង ដែលបានខិតខំសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅទូទាំងខេត្ត ក្នុងនោះការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះ គឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧ ដឹកដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលមានបាវចនា ចំនួន៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព គន្លឹះចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

សម្តេចអនុប្រធានគណបក្សក៏បានផ្តាំផ្ញើរដល់អង្គបោះឆ្នោតទាំងអស់ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់យកទៅបោះឆ្នោត និងបានអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា មានលេខរៀងទី ១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអនាគតកម្ពុជា ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម អ៊ុយ ថន ប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ គណបក្សខេត្តស្វាយរៀង បានលើកឡើងថា សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោតមានចំនួន ៥២៣រូប នារី ១៣៦រូប ។ ក្នុងនោះសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៤២៣រូប ស្រ្តី ១២៥រូប។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ និងបិទបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបានប្រព្រឹត្តិទៅដោយរលូន ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕