ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន​ក្រុម​​ការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយអង្គ​បោះ​ឆ្នោត​របស់គណបក្ស​ប្រជាជនកម្ពុជានៅទូទាំងខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  ដោយមាន​ការ​អញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាល​គណបក្ស និងជាប្រធាន​គណៈ​កម្មា​ធិ​ការ​​​​គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និង ឯកឧត្តម លោកជំទាវ ជាបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគ​ទី៤ ផងដែរ

ប៉ៃលិន៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន​ក្រុម​​ការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយអង្គ​បោះ​ឆ្នោត​របស់គណបក្ស​ប្រជាជនកម្ពុជានៅទូទាំងខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  ដោយមាន​ការ​អញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាល​គណបក្ស និងជាប្រធាន​គណៈ​កម្មា​ធិ​ការ​​​​គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និង ឯកឧត្តម លោកជំទាវ ជាបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគ​ទី៤ ផងដែរ ។

ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន​ខេត្ត​ប៉ៃលិន បានមានប្រសាសន៍សំណេះសំណាលជាមួយអង្គបោះឆ្នោត និងបាននាំមកនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចប្រធាន សម្ដេច​ប្រធានកិត្តិយស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកសមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ទូទាំងខេត្តប៉ៃលិនទាំងអស់ សូមប្រកបដោយសេចក្តីសុខ នឹងទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេល​ខាង​មុខនេះ។

ទន្ទឹមនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម​ប្រធានក្រុមការងារ បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់មន្ត្រី​គណបក្សគ្រប់ថ្នាក់ សូមរួមគ្នាបន្តថែរក្សាពង្រឹង​សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារ​ណៈក្នុង​សង្គម និងត្រូវខិតខំលើកកម្ពស់ស្មារតីទទួល​ខុស​ត្រូវ​ក្នុងការ​បំពេញ​ការងាររបស់រដ្ឋតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយ​ត្រូវ​ចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធ​សាស្ត្រ​​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យសម្រេច បានជោគជ័យ​តាមការរំពឹងទុក។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ទូទាំងខេត្តប៉ៃលិន  ដែលបាន​ខិត​ខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារគណបក្ស និងការងាររដ្ឋ ហើយសម្រេច​បាន​សមទ្ធិផល​នានាជាច្រើន ជាពិសេសបានអនុវត្តការងារនានាក្នុងការត្រៀមរៀបចំការងារនានាសម្រាប់​ឈានឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រកបដោយការបេ្ដជ្ញាចិត្តរួមគ្នាក្នុងក្របខណ្ឌ​គណបក្ស​ទាំងមូល ដើម្បីដណ្ដើមជោគជ័យជូនគណបក្ស។

សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត៕