សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គឹម បាតូ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គឹម បាតូ នៅវត្តមង្គលសិរីកៀនឃ្លាំង ស្ថិតតាមផ្លូវជាតិលេខ៦A ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គឹម បាតូ នៅវត្តមង្គលសិរីកៀនឃ្លាំង ស្ថិតតាមផ្លូវជាតិលេខ៦A ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

មហាឧបាសក គឹម ធាតុ ត្រូវជាឪពុកបង្កើតរបស់ (លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា) ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១:៤៨ នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។

ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួម រំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយលោកជំទាវ និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដោយ សេចក្តីអាឡោះអាល័យរកអ្វី ប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌របស់កូនៗ ចៅៗ ចៅទួត និងក្រុមគ្រួសារ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក គឹម បាតូ បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕