លោកជំទាវ មិថុនា ភូថង ទទួលជួបសម្តែងការគួរសម ជាមួយលោក តានីណៃ អ៊ីឈិតូមិ ឧបការីរង និងលេខាទី២ ទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុង កំឡុងពេលទស្សនកិច្ចផ្លូវការក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម ជាមួយលោក តានីណៃ អ៊ីឈិតូមិ ឧបការីរង និងលេខាទី២ ទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុង កំឡុងពេលទស្សនកិច្ចផ្លូវការក្នុងខេត្តកោះកុង ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកជំទាវអភិបាលខេត្ត បានថ្លែងជម្រាបប្រតិភូ អំពីស្ថានភាពសង្ខេប ស្តីពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចរបស់ខេត្ត ហើយទន្ទឹមនឹងនោះក៏បានជម្រាបអំពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគរបស់ខេត្តផងដែរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម ជាមួយលោក តានីណៃ អ៊ីឈិតូមិ ឧបការីរង និងលេខាទី២ ទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុង កំឡុងពេលទស្សនកិច្ចផ្លូវការក្នុងខេត្តកោះកុង ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកជំទាវអភិបាលខេត្ត បានថ្លែងជម្រាបប្រតិភូ អំពីស្ថានភាពសង្ខេប ស្តីពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចរបស់ខេត្ត ហើយទន្ទឹមនឹងនោះក៏បានជម្រាបអំពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគរបស់ខេត្តផងដែរ។

ក្នុងនោះផងដែរ ស្ថានទូតជប៉ុន បានថ្លែងសាទរចំពោះរដ្ឋបាលខេត្ត ដែលកន្លងមកបានផ្តល់នូវកិច្ចការពារសុខសុវត្ថិភាព និងបរិយាកាសល្អ ដល់អ្នកវិនិយោគិនជប៉ុន និងប្រជាពលរដ្ឋជប៉ុន ដែលបាននិងកំពុងរស់នៅ និងធ្វើការងារ ឬវិនិយោគនៅក្នុងខេត្ត ហើយបន្ថែមពីលើនេះ លោក ឧបការីរង នៃស្ថានទូត ប្រធានប្រតិភូ ក៏បានថ្លែងជម្រាបថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្ត ពោលគឺជួយគៀងគរវិនិយោគជប៉ុន ឲ្យមកបណ្តាក់ទុកវិនិយោគកាន់តែច្រើនក្នុងខេត្តបន្តទៀត បន្ទាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ត្រូវបានបញ្ចប់ជាស្ថាពរ រួមមាន៖ ផ្លូវជាតិលេខ៤៨ កំណាត់ផ្លូវជាតិលេខ១០ កំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ។ល។