រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រី ជំនាញ និងក្រុមការងារ អញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ និងលូ នៅក្នុងសង្កាត់ប៉ៃលិន និងចុះកំណត់ទីតាំង ដាក់ស្លាកសញ្ញា នៅផ្លូវបំបែកជា៤ មុខវត្តសន្តិមារាម ហៅវត្តវត្តអូរច្រា នៅក្នុងសង្កាត់ទួលល្វា ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ។








