អភិបាលខេត្តកោះកុង ជួបពិភាក្សាការងារជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច-ក្វាងស៊ី

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ជួបពិភាក្សាការងារ ជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច-ក្វាងស៊ី រួមជាមួយ និងក្រុមការងារតំបន់សេដ្ឋកិច្ចពិសេសចេជាំង ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ ជាពិសេសគឺដើម្បីចុះសិក្សាពិនិត្យលទ្ធភាពលើការអភិវឌ្ឍវិស័យកសិកម្ម ក្នុងការដាំដុះដំទ្បូងមី ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារនៅប្រទេសចិន

កោះកុង÷ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ជួបពិភាក្សាការងារ ជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច-ក្វាងស៊ី រួមជាមួយ និងក្រុមការងារតំបន់សេដ្ឋកិច្ចពិសេសចេជាំង ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ ជាពិសេសគឺដើម្បីចុះសិក្សាពិនិត្យលទ្ធភាពលើការអភិវឌ្ឍវិស័យកសិកម្ម ក្នុងការដាំដុះដំទ្បូងមី ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារនៅប្រទេសចិន។

ជាការឆ្លើយតប លោកជំទាវអភិបាលខេត្ត បានសម្ដែងនូវភាពសប្បាយរីករាយ និងសូមគាំទ្រ លើកទឹកចិត្តចំពោះគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ព្រមទាំងបានថ្លែងអំណរគុណជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ចំពោះគម្រោងអភិវឌ្ឍមួយនេះ ដែលអាចនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរទ្បើង និងនាំឱ្យសេដ្ឋកិច្ចខេត្តទាំងមូលកាន់តែមានភាពរីកចំរើនទៅមុខជាបន្តទៀត៕