«ផ្ទះបរិច្ចាគ» ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីតាំងនៅមុខសាលាខេត្ត។
សប្បុរសជន អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគយកមកដាក់ចូលរួមក្នុងផ្ទះបរិច្ចាគនេះបាន ។
នៅថ្ងៃនេះដែរ បងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង១គ្រួសារ ទទួលបាន១កញ្ចប់ ។