លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

នៅសាលប្រជុំសាខា រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ររយៈពេល៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធាន និងតំណាងសមាជិក សមាជិកាអនុសាខាទាំង៧ ក្រុង ស្រុក ប្រធាន អនុប្រធានក្រុមការងារប្រចាំមន្ទីរ អង្គភាព ក្រុមប្រិតបត្តសាខា សរុប២៣នាក់

សាខា កក្រក ខេត្តកោះកុង៖ នៅសាលប្រជុំសាខា រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ររយៈពេល៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធាន និងតំណាងសមាជិក សមាជិកាអនុសាខាទាំង៧ ក្រុង ស្រុក ប្រធាន អនុប្រធានក្រុមការងារប្រចាំមន្ទីរ អង្គភាព ក្រុមប្រិតបត្តសាខា សរុប២៣នាក់ ។

របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.បង្ហាញរបាយការណ៍សង្ខេបលទ្ធផសកម្មភាពការងារ រយៈពេល៩ខែ (មករា -កញ្ញា) ឆ្នាំ២០២៣
២.ការពិនិត្យ ពីភាក្សានិងផ្តល់មតិយោបល់លើរបាយការណ៍
៣.បង្ហាញចំណូល-ចំណាយ រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣
៤.ពិនិត្យ និងពិភាក្សា របាយការណ៍ចំណូល-ចំណាយ រយៈពេល៩ខែ ឆ្នាំ២០២៣៥ ការបង្ហាញសេចក្តីព្រាងផែនការចំណាយត្រីមាសទី៤ ឆ្នាំ២០២២
៦.ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការចំណាយត្រីមាសទី៤ ឆ្នាំ២០២៣
៧.ការងារផ្សេងៗ ។


ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣