ឯកឧត្តម អ៊ី ឈាន ចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សា និងឃុំ/សង្កាត់ ទាំង៨ ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំង ៨ ក្នុងខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ តាមបែបព្រះពុទ្ធសាសនា ។

ប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំង ៨ ក្នុងខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ តាមបែបព្រះពុទ្ធសាសនា ។

នាឱកាសសំណេះសំណាលសួរសុខទុក្ខនោះដែរ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូល​ដ្ឋាន​ខេត្តប៉ៃលិន ក៍បានមាន​ប្រសាសន៍​ផ្តាំផ្ញើដល់ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបង្កើនការ​ពង្រឹង​ការងារ​អនុវត្តគោលនយោ​បាយ​ភូមិ ឃុំមានសុវត្ថិភាព និង​ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ​ឱ្យបានកាន់​តែល្អទ្វេឡើង ស្របតាម​គោលនយោបាយដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំ​បន្តវេនវ័យ​ក្មេង ពោរពេញដោយសមត្ថភាព និងប្រកបដោយគតិបណ្ឌិត ។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រនូវគោលនយោបាយនានា​របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវា​សាធារណៈ​បានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែក​ឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ៕

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តប៉ៃលិន ក៍បានប្រគល់ជូននូវកាដូអនុស្សាវរីយ៍ និងថវិកាមួយចំនួន របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្ត ដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង៨ ដើម្បីជាលើកទឹកចិត្ត ចំពោះការបំពេញការងារបម្រើ​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក ។