ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

នៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយទឹកចិត្តជ្រះថ្លាបំផុតចំពោះពិធីបុណ្យប្រពៃណីជាតិដ៏មានសារៈសំខាន់មួយនេះ ដោយនៅក្នុងឱកាសនោះ មុន នឹងអញ្ជើញចូលរួមក្នុងពីធីបុណ្យកាន់បិណ្ឌ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបង្សុកូលនៅមុខ ចេតិយអ្នកមានគុណស្ថិតនៅក្នុងបរិវេណវត្តគីរីសុវណ្ណរាមដើម្បីជាកិច្ចឧទ្ទិសកុសលដល់បុព្វការីជន មាតាបិតា ជីដូន ជីតា និងញាតិការ៧សណ្តានក្នុងឱកាសរដូវបុណ្យ ភ្ជុំបិណ្ឌ។