ប៉ៃលិន៖ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌ បាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី១២ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន ទី១-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» ទី២-វត្តសន្តិមារាម «ហៅវត្តអូរច្រា» និងទី៣-វត្តបេងសុវណ្ណារាម «ហៅវត្តបេង»











































