កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ជី ថាវី គ្រូឧទ្ទេសគណបក្សខេត្តកណ្តាល បានអញ្ជើញចូលរួមសម្របសម្រួល វគ្គបំប៉ន ស្តីពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ភ្នាក់ងារគណបក្សក្នុងដំណេីរការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សស្រុកកៀនស្វាយ ចំនួន ០២ វគ្គ សិក្ខាកាមសរុប ចំនួន ១៥២នាក់ រួមមាន:
-ពេលព្រឹក: សិក្ខាកាមចូលរួមជាភ្នាក់ងារគណបក្សអញ្ជេីញមកពីឃុំភូមិធំ(៣៤ នាក់) និងឃុំដីឥដ្ឋ (៤៤ នាក់) សរុបចំនួន៧៨ នាក់។
-ពេលរសៀល សិក្ខាកាមចូលរួមជាភ្នាក់ងារគណបក្ស អញ្ជើញមកពីឃុំគគីរ (៤២នាក់) និងឃុំ ឈើទាល (៣២នាក់) សរុបចំនួន ៧៤នាក់។ សូមគោរពអរគុណ ។