នាព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កម្មករ កម្មការនី ចំនួន ៦៦១នាក់ នៅក្រុមហ៊ុន សុហ្សេន (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។









