លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី

កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី នៅក្រុងប៉ៃលិនខេត្តប៉ៃលិន។ ជាមួយការជួបសំណេះសំណាលនេះដែរ លោកជំទាវអភិបាលខេត្ត បានប្រកាសដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ីទាំងអស់ លើកលែងមិនយកប្រាក់ថ្លៃបង់តូបចំនួន៣ខែ ដោយចាប់ផ្តើមពីខែក្រោយតទៅ ហើយបើបងប្អូនគាំទ្រនិងស្រលាញ់បក្សប្រជាជនកម្ពុជានាំគ្នាទៅបោះឆ្នោតគ្រប់ៗគ្នាលោកជំទាវអាចមិនយកប្រាក់ថ្លៃបង់តូបរហូតដល់៦ខែនេះជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងនាមជាម៉ែជាឪរបស់ប្រជាពលរដ្ឋ។ ពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារទាំងអស់មានក្តីរំភើបរីករាយយ៉ាងខ្លាំងនិងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការដឹកនាំដ៍ឈ្លៀសវៃរបស់លោកជំទាវបានស្រីមុំ អភិ បាលខេត្តប៉ៃលិនដែលជានិច្ចកាលតែងតែចុះជួយប្រជាពលរដ្ឋដែលជួបបញ្ហាគ្របើបែបយ៉ាងនិងគ្រប់ពេលវេលា

ប៉ៃលិន៖ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី នៅក្រុងប៉ៃលិនខេត្តប៉ៃលិន។ ជាមួយការជួបសំណេះសំណាលនេះដែរ លោកជំទាវអភិបាលខេត្ត បានប្រកាសដល់បងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ីទាំងអស់ លើកលែងមិនយកប្រាក់ថ្លៃបង់តូបចំនួន៣ខែ ដោយចាប់ផ្តើមពីខែក្រោយតទៅ ហើយបើបងប្អូនគាំទ្រនិងស្រលាញ់បក្សប្រជាជនកម្ពុជានាំគ្នាទៅបោះឆ្នោតគ្រប់ៗគ្នាលោកជំទាវអាចមិនយកប្រាក់ថ្លៃបង់តូបរហូតដល់៦ខែនេះជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងនាមជាម៉ែជាឪរបស់ប្រជាពលរដ្ឋ។ ពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារទាំងអស់មានក្តីរំភើបរីករាយយ៉ាងខ្លាំងនិងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការដឹកនាំដ៍ឈ្លៀសវៃរបស់លោកជំទាវបានស្រីមុំ អភិ បាលខេត្តប៉ៃលិនដែលជានិច្ចកាលតែងតែចុះជួយប្រជាពលរដ្ឋដែលជួបបញ្ហាគ្របើបែបយ៉ាងនិងគ្រប់ពេលវេលា៕