ក្រុមចលនាស្រ្ដីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល រៀបចំវគ្គបំប៉ន ស្ដីពីតួនាទី ភារកិច្ច របស់ក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមចលនាស្រ្ដីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានរៀបចំវគ្គបំប៉ន ស្ដីពីតួនាទី ភារកិច្ច របស់ក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមចលនាស្រ្ដីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានរៀបចំវគ្គបំប៉ន ស្ដីពីតួនាទី ភារកិច្ច របស់ក្រុមចលនាស្រ្តីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត។

កម្មវិធីបណ្ដុះបណ្ដាលនេះ ដំណើរការរយៈពេល ១ថ្ងៃ ដែលមានសិក្ខាកាមសរុបចំនួន ១០១នាក់។ ក្រោមប្រធានបទចំនួន ៣រួមមាន៖

១. ផែនការសកម្មភាព ការងារឆ្ពោះទៅកាន់ការបោះឆ្នោត របស់ក្រុមចលនាស្រ្តីខេត្ត បង្ហាញដោយ លោកស្រី ជី ថាវី ប្រធានក្រុមចលនាស្រ្តីខេត្តកណ្តាល

២. ជំនួយស្មារតីសម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ឃោសនា និងវាយបកលើការឃោសនាបំផ្លើស បង្ហាញដោយ លោកជំទាវ នួន នារតី អនុប្រធានក្រុមចលនាស្រ្តីខេត្ត

៣. ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល បង្ហាញដោយលោក ឈឿម ម៉ាច និងលោក ប៉ិច ប៉ូលីដា អ្នកជំនាញផែ្នកបច្ចេកវិទ្យា