សាខាគណបក្សប្រជាជនកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយសាខាបក្សភូមិអាចម៍កុក រៀប​​ចំ​​ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាតំណាងខ្នងផ្ទះបក្សចំនួន ៣៣៩ខ្នងផ្ទះ

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សាខាគណបក្សប្រជាជនកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយសាខាបក្សភូមិអាចម៍កុក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈអចិន្រ្តៃយ៍គណបក្សសង្កាត់ បាន​រៀប​​ចំ​​ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាតំណាងខ្នងផ្ទះបក្សចំនួន ៣៣៩ខ្នងផ្ទះ ក្រោមអធិបតីភាព  ឯកឧត្តម ង៉ោ សុវណ្ណ ប្រធានក្រុម​ការងារ​គណបក្សចុះមូលដ្ឋានសង្កាត់  លោកស្រី ជី  ថាវី អនុប្រធានទី៤ នៃក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ និងជាប្រធានក្រុមការងារគណបក្ស​ចុះ​ជួយ​ភូមិ​​អាចម៍កុក និងលោកស្រី តុប ស៊ីថា អនុប្រធានក្រុមការងារចុះជួយភូមិអាចម៍កុក

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សាខាគណបក្សប្រជាជនកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយសាខាបក្សភូមិអាចម៍កុក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈអចិន្រ្តៃយ៍គណបក្សសង្កាត់ បាន​រៀប​​ចំ​​ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាតំណាងខ្នងផ្ទះបក្សចំនួន ៣៣៩ខ្នងផ្ទះ ក្រោមអធិបតីភាព  ឯកឧត្តម ង៉ោ សុវណ្ណ ប្រធានក្រុម​ការងារ​គណបក្សចុះមូលដ្ឋានសង្កាត់  លោកស្រី ជី  ថាវី អនុប្រធានទី៤ នៃក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ និងជាប្រធានក្រុមការងារគណបក្ស​ចុះ​ជួយ​ភូមិ​​អាចម៍កុក និងលោកស្រី តុប ស៊ីថា អនុប្រធានក្រុមការងារចុះជួយភូមិអាចម៍កុក ។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ចុះតាមភូមិទាំង៦ ក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់  លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍គណបក្សសង្កាត់ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះជួយភូមិអាចម៍កុក សរុបវត្តមាន ៣៦០នាក់។

ក្នុងពិធីនេះក៏មានការឧបត្ថម្ភថវិកាដល់តំណាងខ្នងផ្ទះបក្សចំនួន ៣៣៩ខ្នងផ្ទះ ក្នុង ១ខ្នងផ្ទះថវិកា២ម៉ឺនរៀល និងមានការរៀបចំទទួលការអញ្ជើញរបស់សមាជិក សមាជិកាបក្ស ជាភេសជ្ជៈ  និងទឹកសុទ្ធ ដោយចំណាយថវិកា សរុប ៨,៩៧៨,០០០រៀល។