លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាប្រកាំ ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាប្រកាំ ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាប្រកាំ ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រីក្រុមប្រឹក្សាស្រុក លោកលោកស្រីគណៈអភិបាលស្រុកស្រែអំបិល មន្ត្រីរាជការនៃរដ្ឋបាលស្រុក លោក លោកសី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កងកម្លាំងប្រដាប់អាវុធ និងលោក លោកស្រីមេភូមិ អនុភូមិ ព្រមទាំងបង ប្អូនប្រជាពលរដ្ឋ នៅស្រុកស្រែអំបិលទាំងអស់ ជាពិសេសវិស័យឯកជននានា ដែលបានខិតខំប្រឹង ប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមថែរក្សា និងសម្អាតអនាម័យបរិស្ថាន សំដៅរួមគ្នាអភិវឌ្ឍស្រុកស្រែអំបិលឱ្យមានការរីកចំរើន និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ រដ្ឋបាលស្រុកស្រែអំបិល គណៈបញ្ជាការឯកភាព ស្រុក និងរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៦ ខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក្នុងការ ថែរក្សានូវសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន តាមរយៈការចូលរួមអនុវត្តតួនាទី ភារកិច្ចស្រប តាមការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងជំរុញការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបាននូវសន្តិភាពនិងស្ថិរភាព នៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរដោយទទួលបាននូវសេចក្តីសុខ សប្បាយរីករាយ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្ដែងសម្រាប់ រាជរដ្ឋាភិបាលអាណត្តិទី៦ ពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រទេសកម្ពុជាយើងទទួល បានជោគជ័យ និងការអភិវឌ្ឍជាច្រើន លើគ្រប់វិស័យគួជាទីមោទកៈដែលរួមមានដូចជា ៖
-ការរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយនៅទូទាំងប្រទេស
-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅបានយ៉ាងល្អ និងប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា -ការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង
-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន
-ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និង
-ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយភាព ជោគជ័យ។ ហើយថ្មីៗនេះ ប្រទេសកម្ពុជាយើងក៏ទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ និងបានបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក បានស្គាល់ តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលទើបតែបានរៀបចំ ពិធីបិទជាផ្លូវការនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ការទទួលបានភាពជាម្ចាស់ផ្ទះនេះ មិនត្រឹម ជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសកម្ពុជា ក្នុងតួនាទីជាម្ចាស់ផ្ទះ នៃមហាព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ផងដែរ។

ស្រែអំបិល ខេត្តកោះកុង ចាប់តាំងឆ្នាំ១៩៩៦ រហូតដល់ពេលបច្ចុប្បន្នទើបបានរួចរាល់ ហើយនាងខ្ញុំ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជនទាំងអស់ លោកនាយក លោកគ្រូ អ្នក់ គ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្ស របស់កម្ពុជា មានលទ្ធភាពកាន់តែច្រើនក្នុងការចូលរួមប្រកួតប្រជែងសមត្ថភាពជាមួយប្រទេសដ៏ទៃ និងបានលើកទឹកចិត្តឱ្យ សិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ព្រោះថា“ធនធានមនុស្ស គឺជាគន្លឹះដ៏សំខាន់ដែលអាចបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃល្អៗរាប់មិនអស់»។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា លីម បុក និង លោកស្រី ឈិវ កៀក ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងស្មារតី និង ថវិកាផ្ទាល់ខ្លួន សរុបចំនួន ២២៩,៦០០,០០០រៀល (ពីររយម្ភៃប្រាំបួនលានប្រាំមួយរយពាន់ រៀលគត់) ដើម្បីកសាងសាលាបឋមសិក្សាប្រកាំឡើងវិញ ដោយមានបំពាក់នូវសម្ភារសិក្សាមួយចំនួន និងសមិទ្ធផលផ្សេងៗមួយចំនួនទៀតសម្រាប់បម្រើឱ្យការរៀន និងបង្រៀន។ សមិទ្ធផលនេះជា អំណោយដ៏ថ្លៃថ្លាបំផុត និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល់កម្ពុជា ដែលបានផ្តោតយក កត្តាមនុស្សជាអាទិភាពទី១។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តោតជាសំខាន់លើការ អភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងគុណភាព វិស័យអប់រំ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដោយផ្តោតការយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដូចជាស្ត្រី និងកុមារជាដើម។

ទន្ទឹមនឹងនេះ នាងខ្ញុំសង្ឃឹមថា អគារសិក្សាថ្មីនេះនឹងផ្ដល់ឱកាសដល់ក្មួយៗសិស្សានុសិស្ស ដែលមានបំណងចង់ចូលរៀន បានមកចូលរៀន និងបានចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា សំដៅធានាបានកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព។ ជាមួយគ្នានេះដែរ នាងខ្ញុំក៏សូមស្នើ ដល់ លោកឧកញ៉ា និងលោកជំទាវ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុកស្រែអំបិល លោកមេឃុំស្រែអំបិលនិងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យលទ្ធភាព និងកៀគរសប្បុរសជននានា ដើម្បីឧបត្ថម្ភបំពេញបន្ថែមនូវសម្ភារ បរិក្ខាផ្សេងៗដែលនៅខ្វះខាត ដូចជា៖ ការរៀបចំឱ្យមានទីតាំងសម្រាប់ការធ្វើលំហាត់ប្រាណ សម្ភារកីឡាមួយចំនួន និងសម្ភារដ៏ទៃទៀតដែលអាចបម្រើដល់ការបង្រៀន និងរៀន៕

ថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣