នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ បំផុតចំនួន១៨១គ្រួសារ នៅឃុំជាំ ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ។
អំណោយដែលប្រគល់ជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕