លោកជំទាវ អ៊ូ សាន ភរិយា សម្តេចភក្តី សាយ ឈុំ អញ្ជើញ នាំយកបច្ច័យ ទេយ្យទាន គ្រឿងបរិក្ខាផ្សេងៗ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី

រសៀលថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ អ៊ូ សាន ភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ នាំយកនូវបច្ច័យ ទេយ្យទាន និងសម្ភាៈបរិក្ខាផ្សេងៗ ទៅ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ដែលនឹងឈានចូលមកដល់ នាថ្ងៃខាងមុខឆាប់ៗនេះ

រសៀលថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ អ៊ូ សាន ភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ នាំយកនូវបច្ច័យ ទេយ្យទាន និងសម្ភាៈបរិក្ខាផ្សេងៗ ទៅ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត បទុមវតី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ដែលនឹងឈានចូលមកដល់ នាថ្ងៃខាងមុខឆាប់ៗនេះ។

ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលប្រគេនថ្វាយសម្តេច នាឱកាសនោះ រួមមាន៖ បច្ច័យ សាដក, អង្ករ ០២តោន, តែ ០៤គីឡូក្រាម, ស្ករស ០២បាវ, មីយើង ០៤កេសធំ, ត្រីខកំប៉ុង ០៤កេស, ទឹកដោះគោខាប់ ០៤កេស, ទឹកក្រូច ០៥កេស, ទឹកបរិសុទ្ធ ០៥កេស, នំខ្មែរ ០១កន្រ្តក និងផ្លែឈើស្រស់ ០៤កេស ៕