៣ខែ ឆ្នាំនេះ កម្ពុជារកចំណូលបានជាង១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ

កម្ពុជារកចំណូល បានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប២៣៦,៣៤១នាក់ ក្នុងរយៈពេល៣ខែ គឺចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដី ប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ

កម្ពុជារកចំណូល បានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប២៣៦,៣៤១នាក់ ក្នុងរយៈពេល៣ខែ គឺចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដី ប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន៣,៧៤៨,៧០០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរ បរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៩,៣៩០នាក់។ សូមជម្រាបថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧២,៦៨២ដុល្លារអាមេរិក ពីចំណែកនៃ ការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕