CDC អនុម័តគម្រោង៧ និងផ្តល់ការងារជាង ៦ពាន់កន្លែងដល់ប្រជាជន

គិតត្រឹមខែមីនាឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានអនុម័តឡគម្រោងចំនួន៧ ដែលមានទុនវិនិយោគចំនួន ៣៣,៧ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦ ៦៦៩ កន្លែង

គិតត្រឹមខែមីនាឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានអនុម័តឡគម្រោងចំនួន៧ ដែលមានទុនវិនិយោគចំនួន ៣៣,៧ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦ ៦៦៩ កន្លែង។

ចំនួននេះ បើប្រៀបធៀបនឹងខែមីនាឆ្នាំ២០២២ ឃើញថាមានការកើនឡើងគួរ ឱ្យកត់ សម្គាល់ជាងឆ្នាំមុន។ ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តវិនិយោគ ចំនួន៤ ដែលមានទុនវិនិយោគប្រមាណជាង១៣លានដុល្លារអាមេរិក ដោយបានផ្តល់ ឱកាសការងារជូនប្រជាពលរដ្ឋជិត ៣ពាន់កន្លែងប៉ុណ្ណោះ។