WB រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២៣ ក្នុង​អត្រា ៥,២​ ភាគរយ​ដូចនឹង​ការ​ព្យាករ​កាលពី​ឆ្នាំមុន​

ធនាគារពិភពលោក ​(WB)​ បាន​រក្សា​ការ​ព្យាករ​កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រង្វង់ ៥,២​ ភាគរយ​នៅ​ឆ្នាំ ២០២៣ នេះ ដែល​ដូចគ្នា​នឹង​ការ​ព្យាករ​កាលពី​ខែតុលា ឆ្នាំមុន ដោយ​​សារ​ការបើក​ឡើងវិញ​នៃ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន ខណៈ​ដំ​​ណើ​រការ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​មាន​ភាពរឹងមាំ​ជាង​ឆ្នាំមុន ប៉ុន្តែ​ជាមួយ​ភាពល្អប្រសើរ​នេះ​តម្រូវ​ការ​សកល​នឹង​ធ្លាក់​ដោយសារ​ការកើនឡើង​តម្លៃ​ទំនិញ និង​ការ​រឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ក្នុងការ​ឆ្លើយតប​នឹង​អតិផរណា​ដែល​បន្ត​កើតមា

ធនាគារពិភពលោក ​(WB)​ បាន​រក្សា​ការ​ព្យាករ​កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រង្វង់ ៥,២​ ភាគរយ​នៅ​ឆ្នាំ ២០២៣ នេះ ដែល​ដូចគ្នា​នឹង​ការ​ព្យាករ​កាលពី​ខែតុលា ឆ្នាំមុន ដោយ​​សារ​ការបើក​ឡើងវិញ​នៃ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន ខណៈ​ដំ​​ណើ​រការ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​មាន​ភាពរឹងមាំ​ជាង​ឆ្នាំមុន ប៉ុន្តែ​ជាមួយ​ភាពល្អប្រសើរ​នេះ​តម្រូវ​ការ​សកល​នឹង​ធ្លាក់​ដោយសារ​ការកើនឡើង​តម្លៃ​ទំនិញ និង​ការ​រឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ក្នុងការ​ឆ្លើយតប​នឹង​អតិផរណា​ដែល​បន្ត​កើតមាន​។​

​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ខែមេសា ឆ្នាំ​ ២០២៣ ចេញផ្សាយ​នៅ​ថ្ងៃទី​ ៣០ ខែមីនា ឱ្យដឹងថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ព្យាករ​ក្នុង​កម្រិត ៥,២​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ​នេះ ខណៈ​កំណើន​សម្រាប់​ប្រទេស​នៅ​តំបន់​កំពុង​​អភិវឌ្ឍន៍អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ត្រូវ​ព្យាករ​ថា នឹង​កើន ៥,១​ ភាគរយ​នៅ​ឆ្នាំនេះ ដោយ​កើន​ពី ៣,៥​ភាគរយ​កាលពី​ឆ្នាំ​ ២០២២ ដោយសារ​ការបើក​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ជួយ​ស្រោចស្រង់​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​អាច​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,១​ ភាគរយ​នៅ​ឆ្នាំ ​២០២៣ នេះ​ធៀប​នឹង ៣​ ភាគរយ​កាលពី​ឆ្នាំមុន​។​