ឯកឧត្តម សុខ ឥសាន៖ ចំពោះ​ករណី​បង្ហោះ​សារ​សំឡេង​ដែល​គេ​ចោទប្រកាន់ បើមិនមែនសាមីខ្លួន ​អាច​ចេញ​មក​បំភ្លឺ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍​ថា ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​កន្លង​មក ជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍​ថា ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​កន្លង​មក ជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា ចំពោះ​ករណី​បង្ហោះ​សារ​សំឡេង​ដែល​គេ​ចោទប្រកាន់​ថា ជា​សំឡេង​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លោក​យល់​ថា សាមីខ្លួន​អាច​ចេញ​មក​បំភ្លឺ​ប្រសិន​សំឡេង​បែកធ្លាយ​នោះ​មិនមែន​ជា​សំឡេង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ទេ។ ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា ដូច្នេះហើយ​មាន​គឺ​ការ​ចោទ​ថា មាន​ការ​រឹតបន្តឹង​រឹត​ត្បិត ឬ​រំលោភ​លើ​គណបក្ស​ប្រឆាំង​មិន​ជា​ការ​ត្រឹមត្រូវ​ទេ បើសិនណា​មិន​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ផ្លូវច្បាប់​ហើយ​ចាប់ចង​ជនល្មើស​ច្បាប់​ទេ មានតែ​គណបក្ស​នីមួយៗ​ត្រូវ​ណែនាំ​សមាជិក​សមាជិកា​របស់​ខ្លួន​កុំឱ្យ​ប្រព្រឹត្តិ​ល្មើសច្បាប់។