រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សន្តិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សន្តិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

កិច្ចប្រជុំលើកទី៩ នីតិកាលទី៦នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។