ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារទំហំ៤.១៤X១២ និង បុណ្យផ្កាប្រាក់សាមគ្គី ក្នុងវត្តចន្ទគីរី (ហៅវត្តចាន់ទូង)សន្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងពិធីបញ្ចុះបឋមសិលានាឱកាស ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគេនស៊ីម៉ងត៍ចំនួន ២០ តោនដើម្បីចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្តចន្ទគីរី (ហៅវត្តចាន់ទូង) និងជូនថវិការដល់យាយជីតាជីក្នុងម្នាក់ៗ ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ម្នាក់ៗ ២ម៉ឺនរៀល គ្រូពេទ្យម្នាក់ៗ២ម៉ឺនរៀល សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនសសយក យុវជនកាក់បាទក្រហម ក្នុងម្នាក់ៗ១ម៉ឺនរៀល សមត្ថកិច្ច និងប្រជាការពារ ក្នុងម្នាក់១មុឺនរៀន ផងដែរ