កម្ពុជាបាននាំចេញទំនិញទៅអាមេរិកមានទំហំទឹកប្រាក់ជាង ៨ ពាន់លានដុល្លារនៅឆ្នាំ ២០២២។
លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើនពីការនាំចេញក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង។
ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានប្រមាណ ៨.៩៦៩ លានដុល្លារអាមេរិក។ ដោយឡែកទីផ្សារសហភាពអឺរ៉ុបមានប្រមាណ ៤.០៤៥លានដុល្លារអាមេរិក និងទីផ្សារជប៉ុនមានប្រមាណ ១.១៧៣ ដុល្លារអាមេរិក។