អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានធ្វើមហាសន្និបាតបក្ស កាលពីថ្ងៃ២៨ និង២៩ ខែមករា ដើម្បីត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨-២០២៣ និងការពិនិត្យកម្មវិធីអភិវឌ្ឍប្រទេសពីឆ្នាំ២០២៤-២០២៨។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស បានគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជានឹងទៅចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី១ នៃការបើកការចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសា ខាងមុខនេះ។