ឯកឧត្តម ឈឹម ផលវរុណ៖ ការ​សម្រេច​ចិត្តលាឈប់ពីគណបក្សភ្លើងទៀន​របស់​លោក គង់ គាំ ​គ្មាន​អ្នកណា​មក​បង្ខិតបង្ខំ​នោះ​ទេ ហើយក៏មិនចំណេញដល់CPP ដែរ

អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា ឯកឧត្តម ឈឹម ផលវរុណ បានមានប្រសាសន៍​ថា ​ការ​សម្រេច​ចិត្ត​ដោយ​បុគ្គល​របស់​លោក គង់ គាំ ពីគណបក្សភ្លើងទៀន គឺគ្មាន​អ្នកណា​មក​បង្ខិតបង្ខំ​នោះ​ទេ

អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា ឯកឧត្តម ឈឹម ផលវរុណ បានមានប្រសាសន៍​ថា ​ការ​សម្រេច​ចិត្ត​ដោយ​បុគ្គល​របស់​លោក គង់ គាំ ពីគណបក្សភ្លើងទៀន គឺគ្មាន​អ្នកណា​មក​បង្ខិតបង្ខំ​នោះ​ទេ។

ឯកឧត្តមអ្នកនាំពាក្យ​គណបក្ស​ បានមានប្រសាសន៍បន្ត​ទៀត​ថា បើ​ទោះ​ជា​លោក គង់ គាំ​ ឈប់​ពី​គណបក្ស​ភ្លើង​ទៀន​ ក៏​មិន​បាន​ផ្ដល់​ចំណេញ​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ ឯកឧត្តម ឈឹម ផលវរុណ បានមានប្រសាសន៍បន្តថា ទំនាក់ទំនង​ក្នុង​ភាព​ជា​មនុស្ស​ ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​​គ្នា​ជាមួយ​គុណធម៌​ទៅវិញ​ទៅ​មក​ ជា​រឿង​ធម្មតា​ទេ ឯ​រឿង​ លោក គង់ គាំ ឈប់​ធ្វើ​នយោបាយ​ចូល​និវត្តន៍​​ ក៏​ជា​ការ​សម្រេច​ចិត្ត​របស់​បុគ្គល។

Leave a Reply