ភ្នំពេញ ៖ ឆ្លើយតបទៅ នឹងក្រសួងការបរទេសអាមេរិក ដែលបានសម្រេចផ្ដល់ពានរង្វាន់ ដល់បុគ្គលល្មើសច្បាប់មួយរូប នៅកម្ពុជា លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ពានរង្វាន់នេះ មិនមែនជាមធ្យោបាយស្របច្បាប់ សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ ។
នៅថ្ងៃ២ កុម្ភៈ ក្រសួងការបរទេសអាមេរិកបានផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំឲ្យអ្នកការពារសិទ្ធិមនុស្ស១០នាក់ នៅជុំវិញពិភពលោក ក្នុងនោះក៏មាន កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីព ណាហ្គាវើលដ៍ កំពុងជាប់ពន្ធនាគារព្រៃស ។ កញ្ញាគឺជាដឹកនាំធ្វើបាតុកម្មតវ៉ា នឹងការបញ្ឈប់បុគ្គលិកណាហ្គា កន្លងមក៕

