លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង

នាថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង

នាថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំមានក្តីសោមន្សរីករាយណាស់ ដោយបានចូលរួម ក្នុងពិធីប្រកាសតែងតាំងក្រុមការងារ គ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង នាពេលនេះ។ ជាការពិតដូចរបាយការណ៍របស់លោក ហាក់ ឡេង ប្រធានក្រុមការងារ អ.ម.ត ខេត្ត បានជម្រាបជូនរួចហើយថា អ.ម.ត បានចាប់ផ្តើមធ្វើប្រតិបត្តិការតាំង តែពីឆ្នាំ២០០៨មកម្ល៉េះ ហើយក៏បន្តរហូតមកទល់នឹងបច្ចុប្បន្ន អ.ម.ត ត្រូវបានបង្កើតឡើង ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរូបភាពជា គណៈកម្មាធិការអាហារូបករណ៍ផ្តល់ជូន សិស្ស និស្សិតក្រីក្រ នៅកម្ពុជា។ បើគិតចាប់ពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១៨ សិស្ស-និស្សិត ដែលបានទទួលអាហារូបករណ៍ អ.ម.ត ត្រូវបានបញ្ជូនទៅសិក្សា នៅតាមគ្រឹះស្ថានរដ្ឋ និងឯកជនជាង៣០គ្រឹះស្ថានសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។

លោកជំទាវអភិបាលខេត្ត​ បានបន្ថែមថា ទាំងនេះ គឺជាការខិតខំប្រឹងប្រែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែគិតគូរដល់អនាគតរបស់ប្អូនៗយុវជន សិស្ស និស្សិត ក្រីក្រីទាំងឡាយ ក្នុងនាមជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ សមាគមសិស្ស និស្សិតក្រីក្រ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិស័យអប់រំនៅកម្ពុជា ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការកសាងប្រទេស ជាពិសេសការបណ្តុះបណ្តាលប្អូនៗសិស្ស និស្សិត ឱ្យក្លាយជាយុវជនបន្តវេនពោពេញដោយសមត្ថភាព។ មិនតែប៉ុណ្ណោះ សមាគម និងក្រុមការងារបានចូលរួម សកម្មភាពសង្គមនានាជាច្រើនដូចអ្វីដែលបានលើកឡើងក្នុងរបាយការណ៍រួចហើយ មានដូចជា ការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ការចុះ សំអាតបរិស្ថាន និងការដាំកូនឈើ និងបង្កើតកម្មវិធីមិត្តជួយមិត្ត(ក្លឹបសិក្សា) អ្នកចេះច្រើនបង្រៀន អ្នកចេះតិចជាដើម…ទាំងនេះ គឺជាសមិទ្ធផលដែល សមាគម និងក្រុមការងារ អមត ខេត្តកោះកុង សម្រេចបាន និងជាគុណតម្លៃរបស់ អ.ម.ត ដែលមិនអាចកាត់ថ្លៃបានក្នុងនាមខ្មែរជួយខ្មែរ ជួយសិស្ស និស្សិតក្រីក្រនៅកម្ពុជា។ ចំពោះអាហារូបករណ៍ខេត្តកោះកុង សម្រាប់ឆ្នាំសិក្សា២០២១-២០២២ បានប្រគល់ជូនប្អូនៗចំនួន១២១កន្លែង ដែលកំពុងសិក្សានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងថ្នាក់បរិញ្ញាបត្រ៦កន្លែង ដោយឡែកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ថ្នាក់បរិញ្ញាបត្រ ១០ កន្លែង បរិញ្ញាបត្ររង០៥កន្លែង និងថ្នាក់មធ្យមសិក្សាបច្ចេកទេស ឯកទេសអគ្គិសនី និង សំណង់ ស៊ីវិល ១០០កន្លែងផងដែរ។

ជាចុងបញ្ចប់ លោកជំទាវ បានគោរពជូនពរចំពោះគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ សូមជួប ប្រទះទៅនឹងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply