កំពង់ឆ្នាំងៈ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាញូវយ៉ក ខេត្តកំពង់ឆ្នាំង មានសិក្ខាសាលាឆ្លុះបញ្ចាំង និងបិទវគ្គបណ្តុះបណ្តាលស្ដីពី ក្រុមស្ត្រីភាពជាអ្នកដឹកនាំ ក្រោមអធិបតីភាព លោក ជំទាវ តុង ណារី ប្រធានគ.ក.ស.ក ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងនិង លោកស្រី ជុំ ទីណាប្រធានសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត របស់អង្គការ WaterAid ខេត្តកំពង់ឆ្នាំង ព្រមទាំងមានសមាសភាពចូលរួមសរុបចំនួន ៤១ នាក់ ប្រុស ២ នាក់ ក្រុមបណ្តាញស្ត្រីថ្នាក់ក្រោមជាតិក្នុងវិស័យផ្គត់ផ្គត់ទឹកស្អាត និង អនាម័យ ក្រុមបណ្តាញស្រ្តីស្រុក ស្ត្រីក្នុងសហគមន៍។
គោលបំណង ពិនិត្យមើលឡើងវិញអំពីភាពផ្លាស់ប្តូរទាំងចំណេះដឹង និងចំណេះធ្វើបន្ទាប់ពីការចូលរួមក្នុងកម្មវិធីស្ត្រី និងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យកន្លងមក ផ្ដល់ឱកាសដល់អ្នកចូលរួមបានចែករំលែកពីការរៀនសូត្រ ដើម្បីពង្រឹងការទំនាក់ទំនង និងកិច្ចសហការ៕












