លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធភោជនីដ្ឋាន ចាំបូស៊ីហ្វូត និង ភោជនីយដ្ឋាន ខេមបូឌៀ ម៉ាស្ទ័រក្រាហ្វ ម៉ៃក្រូប្រ៊ូវើរី ស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបានកោតសរសើរ ចំពោះ លោកស្រី គ្រីស្ទីណា អាង ឈីហ័ន នាយក ប្រតិបត្តិ ក្រុមហ៊ុន ចាំបូស៊ីហ្វូត ដែលបាន បណ្តាក់ទុន វិនិយោគធ្វើអាជីវកម្មលើវិស័យ ភោជនីយដ្ឋា ន ដែលមានរស់ជាតិឆ្ងាញ់តាមបែបរស់ជាតិរបស់ប្រទេសសិង្ហបុរី មាន គុណភាព ដែលជាភោជនីយដ្ឋាន គ្រឿង សមុទ្រ ដែលល្បីឈ្មោះបំផុត នៅ ប្រទេស សិង្ហបុរី ជាភោជនីយដ្ឋានដែលទទួលបានចំណាត់ថ្នាក់ល្អ ជាប់ ៗគ្នា ក្នុងការចម្អិនគ្រឿងសមុទ្រល្អឥតខ្ចោះ ហើយក៏ជាភោជនីយដ្ឋាន ដែលទទួលការគាំទ្រ ពីសំណាក់ ប្រជាជន កម្ពុជា ក៏ ដូចជា អ្នកចូលចិត្ត ទទួល ទាន គ្រឿងសមុទ្រនៅ ទូទាំង ពិភពលោកមកភ្លក់រស់ជាតិនៅព្រះរាជណាចក្រកម្ពុជា ផងដែរ ។ ចំណែកឯ ខេមបូឌៀ ម៉ាស្ទ័រក្រាហ្វ ម៉ៃក្រូប្រ៊ូវើរី គឺជាភោជនីដ្ឋានដែលមានការផ្តល់ជូននូវម្ហូបឆ្ងាញ់ៗ និងស្រាបៀរស្រស់មានរសជាតិថ្មីដំបូងគេនៅក្នុងផ្សាទំនើប ជីប ម៉ុង ២៧១ មេហ្គាមល ដែលត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីក្នុងស្រុកគឺ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានត្រៀមរងចាំបម្រើ សេវាដល់អតិថិជនផងដែរ ។
លោកជំទាវ សង្ឃឹមថា ភោជនីយដ្ឋានដែលសម្ពោធថ្មីនៅក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស គឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្ររបសប្រជាពលរដ្ឋ៕

































