ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ៖ សកម្មភាពការងាររបស់យុវជនគ្រប់លំដាប់ថ្នាក់ត្រូវធានានូវការបន្ស៊ីគ្នាឲ្យបានត្រឹមត្រូវ ដើម្បីឱ្យទទួលបានប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណ:ចលនាមហាជន និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈមហាជន និងក្រុមការងារយុវជន នៃគណ:កម្មាធិការគណបក្យខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈចលនាមហាជននិងក្រុមអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្តសរុបប្រមាណ ១១០ រូប

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណ:ចលនាមហាជន និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈមហាជន និងក្រុមការងារយុវជន នៃគណ:កម្មាធិការគណបក្យខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈចលនាមហាជននិងក្រុមអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្តសរុបប្រមាណ ១១០ រូប។

បន្ទាប់ពីស្ដាប់របាយការណ៍របស់គណៈចលនានីមួយៗនិងសេចក្តីព្រាងរបាយការណ៍បូកសរុបការងាររបស់គណៈចលនាមហាជននិងរបាយការណ៍ពីប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុករួចមក ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានសង្កត់ធ្ងន់ទៅលើការចិញ្ចឹមចលនានៅមូលដ្ឋាន ដោយផ្សព្វផ្សាយអោយបានទទូលំទូលាយអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសការលើឧបត្ថម្ភ ដែលប្រជាពលរដ្ឋទទួលបានប្រយោជន៍ផ្ទាល់តែម្តង។ ក្រុមការងារគណបក្សត្រូវបែងចែកក្រុមការងារចុះតាមក្រុង ស្រុក ឃុំ ភូមិ និងរហូតដល់ខ្នងផ្ទះជាពិសេសគឺការក្តាប់នូវព័ត៌មានអំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅដល់ការជួយដោះស្រាយឲ្យបានទាន់ពេលវេលា។ ពាក់ព័ន្ធនឹងការងារយុវជន ឯកឧត្តមបណ្ឌិតប្រធាន បានសង្កត់ធ្ងន់ទៅលើការពង្រឹងរចនាសម្ព័ន្ធ របៀបរបបប្រជុំប្រចាំខែ ជាពិសេសក្រុមអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត ដែលត្រូងចុះជួយតាម បណ្តាក្រុង ស្រុក ត្រូវចូលរួមនៅក្នុងកិច្ចប្រជុំជាមួយនឹងក្រុមការងារយុវជនគណបក្សក្រុង ស្រុក ជាប្រចាំ។

ឯកឧត្តមបណ្ឌិតប្រធាន បានបញ្ជាក់ទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ផែនចំណុះនីមួយៗនៃក្រុមការងារយុវជនគណបក្សខេត្ត ដោយស្នើឲ្យមានការពិនិត្យឡើងវិញនូវសកម្មភាពរបស់ផែននីមួយៗ ជាពិសេសផែនព័ត៌មាន និងបណ្ដាមផ្សព្វផ្សាយសង្គម អំពី page ផ្លូវការរបស់ថ្នាក់ដឹកនាំការជំរុញការlike,share និង comment ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រធាន បានស្នើឲ្យការរៀបចំផែនការសកម្មភាពការងាររបស់យុវជនគ្រប់លំដាប់ថ្នាក់ត្រូវធានានូវការបន្ស៊ីគ្នាឲ្យបានត្រឹមត្រូវជាពិសេសគឺទិសដៅអនុវត្តបន្តដើម្បីរក្សាបាននូវប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕

Leave a Reply