នៅព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធហាងភូមិអេឡិចត្រូនិចសាខាខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុងសែនមនោរម្យ និងពាណិជ្ជករជាច្រើនរូបទៀត។


























