បើតាមរបាយការណ៍បរិមាណនៃការនាំចេញអង្ករ ១០ខែ មានចំនួនជាង ៥០ម៉ឺនតោន កើនឡើងជិត៥ម៉ឺនតោន ស្មើ ១០,៦៧ភាគរយ បើធៀបនឹងការនំាចេញរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
ចំណែកការនាំចេញស្រូវ ១០ខែឆ្នាំនេះ មានចំនួនជាង ២លានតោន ថយចុះប្រមាណ ២១ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
សូមរំលឹកថា រយៈពេល ១០ខែ កាលពីឆ្នាំ ២០២១ កម្ពុជា នាំចេញកសិផលបានប្រមាណ ៦លានតោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៨ប្រទេស ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ៕