ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំខេត្ត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពឧបាសក ឆាយ គឹមហ៊ាង ត្រូវជាឪពុកបង្កើតលោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ និងលោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ។
ឧបាសក ឆាយ គឹមហ៊ាង បានទទួលមរណភាព នៅថ្ងៃសុក្រ ០៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២:៣៣ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានភូមិទី០៦ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម។












