សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម សៃស៊ុមផង ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម…

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា វេលាម៉ោង១០:០០នាទី បានអនុញ្ញាតជូន ជូន ឯកឧត្តម សៃស៊ុមផង ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ និងបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា វេលាម៉ោង១០:០០នាទី បានអនុញ្ញាតជូន ជូន ឯកឧត្តម សៃស៊ុមផង ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម… ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ និងបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ មានសារៈសំខាន់ក្នុងការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដែលមានជាយូរលង់មកហើយ អោយកាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀត នាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចំពោះការផ្តល់កិត្តិយសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រោមបរិយាកាសមិត្តភាព សហប្រតិបត្តិការ និងស្មារតីស្ថាបនា ដែលរួមចំណែកដ៏ធំធេងទៅសម្រេចចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគន៍តែមួយ និងកសាងសហគមន៍អាស៊ាន នៅឆ្នាំ២០២៥ ប្រកបដោយសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព។

Leave a Reply