សម្តេចប្រធានព្រឹទ្ធសភា​ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញសម្តែងការគួរសម​ និងសវនការជាមួយ​ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយម វៀតណាម​ នាព្រឹកថ្ងៃអង្គារ ១កើត ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាគណ:ប្រតិភូជាន់ខ្ពស់​ព្រឹទ្ធសភា​ ចូលសម្តែងការគួរសម​ និងសវនការ​ជាមួយ​ ឯកឧត្តម​ ង្វៀន​ ស៊ុនហ្វុក​ ប្រធានរដ្ឋមន្ត្រី​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ នៅវិមានប្រធានរដ្ឋ​ នាទីក្រុងហាណូយ

(រដ្ឋធានីហាណូយ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយម វៀតណាម​ នាព្រឹកថ្ងៃអង្គារ ១កើត ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាគណ:ប្រតិភូជាន់ខ្ពស់​ព្រឹទ្ធសភា​ ចូលសម្តែងការគួរសម​ និងសវនការ​ជាមួយ​ ឯកឧត្តម​ ង្វៀន​ ស៊ុនហ្វុក​ ប្រធានរដ្ឋមន្ត្រី​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ នៅវិមានប្រធានរដ្ឋ​ នាទីក្រុងហាណូយ។

សម្តេចប្រធានព្រឹទ្ធសភា​ បាននាំមកជាមួយនូវព្រះរាជបណ្តាសួរសុខទុក្ខ​ និងពាក្យផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីរាប់អាន​ និងសេចក្តីនិករលឹកអំពី​ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហុនុ, អំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, អំពី សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនឯកឧត្តមប្រធានរដ្ឋ​ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់​ នៃសាធារ​ណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងមនោសញ្ចេតនាមិត្តភាព​ សាមគ្គីភាព​ និងសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែង។

សូមបញ្ជាក់ថា​ ឆ្នាំ២០២២​នេះ​ ជាខួបលើកទី៥៥​ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

Leave a Reply