(រដ្ឋធានីហាណូយ)៖ ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃអង្គារ ១កើត ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានដាកម្រងផ្កា នៅសារមន្ទីរហូជីម៉ិញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាគណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ចូលសម្តែងសវនការ និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ផាម ម៉ិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការនាយករដ្ឋមន្ត្រី។
ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងមនោសញ្ចេតនាមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែង។
សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ ជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ។











