កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម រយៈពេល ៩ខែ ឆ្នាំ២០២២នេះ ៤១ពាន់លានដុល្លារ

តាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម ក្នុងរយៈពេល ៩ខែឆ្នាំ២០២២នេះ ជាង ៤១ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨% ក្នុងនោះ ការនាំចេញមានចំនួន ១៧,២៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២% និងការនាំចូល ២៣,៧៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥%

ភ្នំពេញ៖ តាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម ក្នុងរយៈពេល ៩ខែឆ្នាំ២០២២នេះ ជាង ៤១ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨% ក្នុងនោះ ការនាំចេញមានចំនួន ១៧,២៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២% និងការនាំចូល ២៣,៧៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥%។

ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេ ក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើអោយកម្ពុជាក្លាយជាប្រទេសគំរូ សម្រាប់ប្រទេសមួយចំនួន យកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។

ឯកឧត្តម បានបន្តថា ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ ក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

លើសពីនេះ កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក និងវិស័យ ដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជាយន្នការក្នុងការជំរុញឱ្យមានការបញ្ជារទិញទំនិញពីកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

Leave a Reply