កាន់តំណែងមិនទាន់បាន១ខែស្រួលបួលផង​ លោករដ្ឋមន្រ្ដីបញ្ចេញស្នាដៃនាំចេញម្រេច ត្រីធម្មជាតិ ទៅចិននៅខែវិច្ឆិកា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចុះហត្ថលេខជាមួយអគ្គរដ្ឋបាលគយប្រទេសចិន ដើម្បីបើកផ្លូវនាំចេញ ម្រេច ត្រីធម្មជាតិ និងជលផលរស់ ពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចុះហត្ថលេខជាមួយអគ្គរដ្ឋបាលគយប្រទេសចិន ដើម្បីបើកផ្លូវនាំចេញ ម្រេច ត្រីធម្មជាតិ និងជលផលរស់ ពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិន។

បើតាម ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចព្រមព្រៀងនេះនឹងចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសិទ្ធប្រទាន។ កម្ពុជា ត្រូវគោរពតាមលក្ខខណ្ឌភូតគាមអនាម័យ ក្នុងការនាំចេញ ម្រេច ត្រីធម្មជាតិ និងជលផលរស់ ទៅកាន់ទីផ្សារប្រទេសចិន។

ក្រៅពីកិច្ចព្រមព្រៀងខាងលើ ឯកឧត្តម ឌិត ទីណា នឹងចុះហត្ថលេខចំនួន២បន្ថែមទៀត ជាមួយក្រសួងកសិកម្ម និងការងារជនបទចិន ដើម្បីទទួលជំនួយវ៉ាក់សាំងសត្វ។ លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការលើការងារបសុឧសថ បសុជីវសាស្ត្រ និងអាហាបន្ថែមសម្រាប់សត្វផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជា ក៏ធ្លាប់បាននាំចេញផលិតផលកសិកម្មចំនួន ៣៥មុខទៅកាន់ទីផ្សារចិន ខណៈមៀនប៉ៃលិន នឹងត្រូវនាំចេញទៅចិន ក្នុងពេលឆាប់ៗខាងមុខ៕

Leave a Reply