លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកជំទាវមហាឧបាសិកា ឈា ឡាង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវមហាឧបាសិកា ឈា ឡាង នារសៀសថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រាជធានីភ្នំពេញ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានសេចក្តីរំជួលចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ មហាឧបាសិកា ឈា ឡាង ដែលត្រូវជាភរិយារបស់ ឯកឧត្តម ម៉ុក ម៉ារ៉េត បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦:៤៤នាទីល្ងាច ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានចូលរួមរំលែកមរណទុក្ខ ដោយក្ដីសោកសង្រេងបំផុតជាមួយ ឯកឧត្តម ម៉ុក ម៉ារ៉េត ព្រមទាំង ក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវមហាឧបាសិកា ឈា ឡាង បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply