នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំត្រីឆមាសទី១ ឆ្នាំ២០២២ និងទិសដៅភារកិច្ចការងារប្រចាំត្រីមាសទី២ និងអានសេចក្តីព្រាងកម្មវិធីនយោបាយអភិវឌ្ឍន៍ខេត្ត ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ពាង ណារិទ្ធ អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត និងក្រុមការងារ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា មូលដ្ឋានជាច្រើនរូប ។















