អភិបាលខេត្តកោះកុង អញ្ជើញចែកកញ្ចប់អាហារ ជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីចែកកញ្ចប់អាហារ ជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ដែលស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងមានការចូលរួមពីរអជ្ញាធរមូលដ្ឋាន លោកអភិបាលក្រុងខេមរភូមិន្ទ

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីចែកកញ្ចប់អាហារ ជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ដែលស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងមានការចូលរួមពីរអជ្ញាធរមូលដ្ឋាន លោកអភិបាលក្រុងខេមរភូមិន្ទ លោកប្រធានមន្ទីរកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកចៅសង្កាត់ គណៈអុីមាំ គណៈចលនាសាសនិកឥស្លាមខេត្ត ប្អូនៗយុវជន ស.ស.យ.ក និងយុវជន មុស្លីមកម្ពុជាខេត្ត កម្មវិធីខាងលើរៀបចំឡើងដោយ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលមានលោក បណ្ឌិត រ៉ូស ម៉ានសះរី ជាប្រធាន។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ដោយក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួល បានសន្តិភាព និងស្ថានភាពទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសុខសប្បាយ និងមានឱកាស អភិវឌ្ឍន៍លើគ្រប់វស័យ។

ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថេរភាព នយោបាយ ខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យជាទីមោទពះ។ ក្នុងនោះសមិទ្ធផលធំៗ រួមមានដូចជាផ្លូវជាតិលេខ៤៨ ស្ពានឆ្លងដៃព្រែក៤កន្លែង ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗ ចំនួន៣កន្លែង តំបន់សេដ្ឋកិច្ចពិសេសនាងកុក-កោះកុង និងក្រុមហ៊ុន យូញៀន ឌីវីឡុបមេនថ៍ព្រួច ខូអិលធីឌី ដែលមានការដាក់ទុន ច្រើនជាងគេចូលមកវិនិយោគលើទឹកដីកោះកុង។

ចំពោះហេដ្ឋារចនាសម្ព័នដ៏ទៃទៀត ត្រូវបាននឹងកំពុងសាងសង់ កែលំម្ពជាបន្តបន្ទាប់នៅទូទាំងខេត្ត សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីនៃការ ទាក់ទាញ ប្រកបដោយទេសភាពធម្មជាតិស្រស់បំព្រង និងផាសុខភាព ស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិលនិរតី” និងបានទទួលទង់ជ័យលាភីជា “ឆ្នេរស្អាតបំផុត លើពិភពលោក”។

ជាមួយនិងសមិទ្ធផលដ៏ថ្លៃថ្លា ទាំងអស់ខាងលើ រដ្ឋបាលខេត្តកោះកុង មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំង អស់ទូទាំងខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនា បតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ ដល់ការលំបាក របស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាក់ស្ដែងក្នុងអំឡុងពេលនៃវិបត្តិឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ប្រជាជនកម្ពុជា មានភ័ព្វសំណាងដោយមានប្រមុខរដ្ឋាភិបាល ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានខិតខំប្រឹងប្រែងគិតគូរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង រួមជាមួយនិងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋទៅ ទូទាំងខេត្តកោះកុង ប្រមាណ៩ព.៧០% ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីម-១៩ បានដោយជោគជ័យ ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ក៍ដូចជាថ្នាក់ដឹកនាំទាំងអស់ សូមគោរជាថ្លែងអំណរគុណនិងដឹងគុណាយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ គិតគូរដល់សុខមាភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរដ្ឋាភិបាល និងសម្តេចពិជ័យសេនា៕

ថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២

Leave a Reply