អភិបាលខេត្តមណ្ឌលគីរី ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្តពង្រឹងនូវសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅនានា

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំំគណ:បញ្ជាការឯកភាពខេត្ត នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងនូវសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅនានា ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកដំណើរកម្សាន្តនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ នាពេលខាងមុខនេះ។

(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំំគណ:បញ្ជាការឯកភាពខេត្ត នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងនូវសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅនានា ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលមកដំណើរកម្សាន្តនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចំពោះ គណៈអភិបាលក្រុងស្រុកទាំង៥ តាមរយៈប្រព័ន្ធវីដេអូ ZOOM ។

Leave a Reply